ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក សូមគោរពជម្រាបជូនដល់អតិថិជនទាំងអស់ឱ្យបានជ្រាបថា ដើម្បីស្របតាមគោលការណ៍ប្រតិបត្តិការថ្មី ចាប់ពី ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ តទៅ ធនាគារនឹងធ្វើការបញ្ឈប់សេវាកម្មមួយចំនួនពាក់ព័ន្ធនឹងគណនីជារូបិយប័ណ្ណប្រាក់បាតដូចខាងក្រោម៖

  • ការទទួលប្រាក់ចូលគណនី៖ បញ្ឈប់រាល់ប្រតិបត្តិការទទួលប្រាក់ចូលទៅក្នុងគណនីរូបិយប័ណ្ណប្រាក់បាតទាំងអស់។
  • ការបើកគណនីថ្មី៖ បញ្ឈប់ការផ្តល់សេវាបើកគណនីថ្មីជារូបិយប័ណ្ណប្រាក់បាត។
  • គណនីប្រាក់បញ្ញើមានកាលកំណត់៖ បញ្ឈប់ការបន្តគណនីប្រាក់បញ្ញើមានកាលកំណត់ជារូបិយប័ណ្ណប្រាក់បាត។

ចំណាំ (ករណីលើកលែង)៖ ចំពោះប្រតិបត្តិការសងត្រឡប់ឥណទាន ជារូបិយប័ណ្ណប្រាក់បាត អតិថិជននៅតែអាចបន្តធ្វើប្រតិបត្តិការបានជាធម្មតា ប៉ុន្តែតម្រូវឱ្យអតិថិជនអញ្ជើញមកទូទាត់ដោយផ្ទាល់នៅតាម បញ្ជរសាខារបស់ធនាគារតែប៉ុណ្ណោះ។

សម្រាប់ព័ត៌មានបន្ថែម ឬមានសំណួរផ្សេងៗ សូមទំនាក់ទំនងមកកាន់ភ្នាក់ងារបម្រើសេវាកម្មអតិថិជនរបស់យើងខ្ញុំតាមរយៈ៖

  • ទូរសព្ទលេខ៖ 023 980 888 / 093 671 111។
  • បណ្តាញសង្គម៖ ទំព័រ Facebook ឬ Telegram ផ្លូវការរបស់ធនាគារ។

ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រ និងការទុកចិត្តរបស់លោកអ្នកមកលើសេវាកម្មរបស់យើងខ្ញុំ!