ប្រវត្តិធនាគារ

បទពិសោធន៍ថ្មីនៃធនាគារដែលរួមបញ្ចូលគ្នានូវទំនុកចិត្ត និង បច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ទំនើបចុងក្រោយពីប្រទសជប៉ុន

អំពី ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក

      ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក គឺជាធនាគារពាណិជ្ជដែលបានចុះបញ្ជីស្របច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដែលមានការិយាល័យចុះបញ្ជីរស្ថិតនៅអគារលេខ ២១៩ ផ្លូវលេខ ១២៨ និង ១៦៩ សង្កាត់មិត្តភាព ខណ្ឌប្រាំពីរមករា រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

      ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក  គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ  ដែលគ្រប់គ្រងទាំងស្រុងដោយ  SBI Holdings, Inc.  ជាក្រុមហ៊ុនហិរញ្ញវត្ថុសកល ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ ក្រុមហ៊ុន SBI Group មានមូលដ្ឋានហិរញ្ញវត្ថុដ៏រឹងមាំ ដោយមានទ្រព្យសកម្មសរុបរួមចំនួនជាង ២៣៩,៤ ពាន់លានដុល្លារអាមេរិក (អត្រាប្តូរប្រាក់ ១ ដុល្លារអាមេរិក = ១៥៩,៩៣ យ៉េនជប៉ុន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦)។ ជាមួយនឹងក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន ៦៣៥ ដែលកំពុងប្រតិបត្តិការក្នុងប្រទេសចំនួន ២០ នៅទូទាំងពិភពលោក ក្នុងនោះក្រុមហ៊ុនផ្តោតសំខាន់លើអាជីវកម្មស្នូលចំនួនប្រាំគឺ៖ សេវាហិរញ្ញវត្ថុ ការគ្រប់គ្រងទ្រព្យសកម្ម ការវិនិយោគ ទ្រព្យសកម្មគ្រីបតូ និងអាជីវកម្មជំនាន់ថ្មី។

      ចក្ខុវិស័យរបស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក គឺដើម្បីលើកកម្ពស់ និងជំរុញបរិយាបន្នហិរញ្ញវត្ថុតាម    រយៈប្រព័ន្ធធនាគារឌីជីថលទំនើប ប្រតិបត្តិការធនាគារដែលគួរឱ្យទុកចិត្ត និងបណ្តាញភ្នាក់ងារនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

បេសកកម្ម

ធនាគារឈានមុខគេប្រកបដោយការជឿជាក់ជាមួយ នវានុវត្តន៍ហិរញ្ញវត្ថុតាមរយៈការបន្តអភិវឌ្ឍខ្លួនប្រកបដោយទំនួលខុសត្រូវផ្នែកសង្គម។

ទស្សនៈវិស័យ

ជម្រុញ និងលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ តាមរយៈប្រព័ន្ធធនាគារឌីជីថលដ៏ទំនើប ប្រតិបត្តិការធនាគារដែលមានទំនុកចិត្ត និងបណ្តាញភ្នាក់ងារក្នុងព្រះរាជាណាចក្រកម្ពុជា។

ពាក្យស្លោក

ធនាគារមានភាពច្នៃប្រឌិត និងគួរឱ្យទុកចិត្ត ដើម្បីភាពរីកចម្រើន។

វប្បធម៌រួម

សុចរិតភាព

សុចរិតភាព

យើងទាំងអស់គ្នាគប្បី ប្រកាន់យកនូវភាពស្មោះត្រង់ក្នុងការបំពេញភារកិច្ច មិនមានការភូតគហក មិនមានពុតត្បុតក្នុងការងារ មិនពុករលួយ មិនកេងបន្លំទ្រព្យសម្បត្តិរបស់ធនាគារឡើយ។

សហប្រតិបត្តិការ

សហប្រតិបត្តិការ

គ្រប់បុគ្គលិកយើងទាំងអស់គ្នា គប្បីមានស្មារតីជាក្រុមក្នុងការសម្រេចគោលដៅការងាររបស់យើង និងផ្ដល់សេវាកម្មដ៏ទាក់ទាញជូនគ្រប់ភាគីពាក់ព័ន្ធរបស់យើងគ្រប់ពេលវេលា មិនមើលបំណាំគ្នានៅពេលមានភាពចាំបាច់។

ការទទួលខុសត្រូវ

ការទទួលខុសត្រូវ

សំដៅលើការហ៊ានទទួលខុស និងត្រូវនូវរាល់ទង្វើរបស់ខ្លួន ។ ជារឿយៗ យើងគប្បីចាត់ទុកថាការងារនេះ ជារបស់ខ្លួនឯង ត្រូវមានការប្រុងប្រយ័ត្ន លើការបាត់បង់ ការទទួលផល ហើយធ្វើយ៉ាងណាឲ្យល្អអស់ពីសមត្ថភាពដែលអាចធ្វើបាន ។ បើមានកំហុស ត្រូវរៀនសូត្រពីវា និងចៀសវាងកុំឲ្យមានកំហុសច្រំដែល។

អតិថិជនជាចម្បង

អតិថិជនជាចម្បង

បង្ហាញសមត្ថភាពវិជ្ជាជីវៈការងារខ្ពស់ លើផលិតផលនានា និងសេវាកម្មពេញលេញ ជូនអតិថិជនដោយទំនុកចិត្ត។

ភាពជាអ្នកដឹកនាំ

ភាពជាអ្នកដឹកនាំ

អ្នកដឹកនាំ បង្កើតអ្នកដឹកនាំច្រើននាក់ទៀត មានន័យថាគ្រប់គ្នាត្រូវមានគំនិតច្នៃប្រឌិតខ្ពស់ និងធ្វើឲ្យការងាររបស់ខ្លួនមានវឌ្ឍនភាព និងសម្រេចបានទៅតាមផែនការដែលបានកំណត់។

មិនប្រកាន់បក្សពួក

មិនប្រកាន់បក្សពួក

ក្នុងការងារប្រតិបត្តិ ការសម្រេចចិត្តនានា ការលើកទឹកចិត្ត ការពិន័យឬស្ដីបន្ទោស ត្រូវផ្អែកលើគោលការណ៍របស់ធនាគារ មិនមែនផ្អែកលើទំនាក់ទំនងមិត្តភក្ដិ បងប្អូន និន្នាការនយោបាយ សាសនា ពូជសាសន៍ឡើយ ។

ផលិតភាពខ្ពស់ និងប្រកបដោយគុណភាព

ផលិតភាពខ្ពស់ និងប្រកបដោយគុណភាព

យើងគោរព និងឲ្យតំលៃខ្ពស់ទៅលើការខិតខំប្រឹងប្រែងរបស់បុគ្គលិកណាម្នាក់ ឬជាក្រុមដែលសម្រេចបានការងារច្រើន និងប្រកបដោយគុណភាព (ធ្វើបានល្អ បានស្អាត បានរឹងមាំ បានលឿន ចំណាយមានប្រសិទ្ធភាព និងធានាបាននូវភាពប្រឈមចំពោះបញ្ហានានាពេលខាងមុខ ។ល។)

ការគោរព និងរួសរាយរាក់ទាក់

ការគោរព និងរួសរាយរាក់ទាក់

មានន័យថា រាល់ទង្វើដែលយើងធ្វើ រាល់ពាក្យសំដី អាកប្បកិរិយារវាងបុគ្គលិក និង បុគ្គលិក ថ្នាក់ដឹកនាំដោយមិនប្រកាន់ឋានៈ ឬជាមួយអតិថិជនក្ដី យើងត្រូវប្រកាន់ជាប់ជានិច្ចនូវការគោរពគ្នាទៅវិញទៅមក ដោយពាក្យសំដីសមរម្យ រួសរាយរាក់ទាក់ និងដោយភាពថ្លៃថ្នូរ ។

ភាពក្លាហាន

ភាពក្លាហាន

យើងគប្បីមានភាពក្លាហានចូលរួមយោបល់ក្នុងការកែលំអ ឬផ្ដល់ការទិតៀនស្ថាបនាគ្នាទៅវិញទៅមកដើម្បីការរីកចម្រើន។ និងត្រូវព្យាយាមស្វែងរកអ្វីថ្មីៗ ដែលយើងអាចធ្វើបានល្អជាងមុន។

ឆន្ទៈមោះមុត

ឆន្ទៈមោះមុត

បង្ហាញពីភាពតស៊ូ ព្យាយាម ជំនះការលំបាក ធ្វើឲ្យសម្រេចបានការងារផងទាំងពួង ទោះជាមានតំរូវការលើសម៉ោងការងារខ្លះក្ដី ដោយឈរលើស្មារតីជាវិជ្ជមាន ។