យើងខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកម្មវិធីទូរសព្ទ SBIBank App 2.0 ថ្មីស្រឡាង! កម្មវិធីនេះត្រូវបានរចនាឡើងដើម្បីធ្វើឱ្យប្រតិបត្តិការធនាគារប្រចាំថ្ងៃរបស់អ្នកកាន់តែងាយស្រួល មានសុវត្ថិភាពខ្ពស់ និងអាចគ្រប់គ្រងបានយ៉ាងពេញលេញដោយផ្ទាល់ពីទូរសព្ទដៃស្មាតហ្វូនរបស់អ្នក។
មិនថាអ្នកជាអតិថិជនថ្មី ឬអតិថិជនបច្ចុប្បន្ននោះទេ ឥឡូវនេះអ្នកអាចបើកគណនីបានក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះដោយគ្រាន់តែថតរូប Selfie ដោយមិនចាំបាច់អញ្ជើញមកកាន់សាខាធនាគារផ្ទាល់ឡើយ!
នេះជាមុខងារពិសេសៗដែលអ្នកនឹងទទួលបានពីកំណែទម្រង់ ២.០ នេះ៖
✅ ការផ្ទេរប្រាក់ដោយឥតគិតថ្លៃសេវា៖ ផ្ទេរប្រាក់រហូតដល់ ៥០.០០០ ដុល្លារ (ឬ ២០០លានរៀល) ក្នុងមួយប្រតិបត្តិការ ទៅកាន់ធនាគារជាសមាជិកបាគង (Bakong) ផ្សេងទៀតដោយឥតគិតថ្លៃ!
✅ Visa Flex៖ គ្រប់គ្រងគណនីកាតដែលមានរូបិយប័ណ្ណចម្រុះរបស់អ្នកដោយផ្ទាល់ពីកម្មវិធីទូរសព្ទ។
✅ ការចុះឈ្មោះប្រើប្រាស់ភ្លាមៗ៖ ការស្កេនឯកសារ និងការផ្ទៀងផ្ទាត់រូបភាព Selfie ប្រកបដោយសុវត្ថិភាពខ្ពស់។
✅ ភាពងាយស្រួលប្រចាំថ្ងៃ៖ ការទូទាត់តាមរយៈ KHQR ការបញ្ចូលលុយទូរសព្ទ ការតាមដានការសងប្រាក់កម្ចី និងការប្រើប្រាស់គណនីសន្សំឈានមុខ (Advanced Savings Account) របស់យើងខ្ញុំ។
ទទួលយកបទពិសោធនៃសេវាកម្មធនាគារឌីជីថលជំនាន់ថ្មីនៅកម្ពុជាថ្ងៃនេះ។
👇 ទាញយក ឬធ្វើបច្ចុប្បន្នភាពទៅកាន់ SBIBank App 2.0 ឥឡូវនេះ៖
➡️ iOS: apps.apple.com/kh/app/id6751886327
➡️ Google Play: play.google.com/store/apps/details
📞 ព័ត៌មានបន្ថែម: (+855)23 980 888 / 093 671 111