សេវាធនាគារតាមអ៊ីនធឺណិត (iBanking Service)៖ សេវាឌីជីថលប្រកបដោយសុវត្ថិភាព ភាពបត់បែន និងត្រៀមខ្លួនជាស្រេច
សម្រាប់ឆ្លើយតបគ្រប់តម្រូវការអាជីវកម្ម
រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៦ – ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានប្រកាសជាផ្លូវការ នូវការដាក់ឱ្យដំណើរការ “សេវាធនាគារតាមអ៊ីនធឺណិត” (iBanking Service) ដែលជាសេវាឌីជីថលជំនាន់ថ្មី ធានាបាននូវភាពរហ័សទាន់ ចិត្តសុវត្ថិភាពខ្ពស់ និងផ្តល់ការគ្រប់គ្រងកាន់តែប្រសើរឡើងក្នុងការចាត់ចែងហិរញ្ញវត្ថុ។ សេវាកម្មនេះត្រូវបានបង្កើតឡើងក្នុងគោលបំណង បម្រើដល់បុគ្គលទូទៅសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) ព្រមទាំងក្រុមហ៊ុនសាជីវកម្មធំៗ ទាំងនៅលើទូរសព្ទដៃ និងកុំព្យូទ័រ ដែលអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការធនាគារដោយសុវត្ថិភាពខ្ពស់បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។ ជាងនេះទៅទៀត សេវា
ធនាគារតាមអ៊ីនធឺណិតនេះ ត្រូវបានរចនាឡើងដើម្បីគាំទ្រដល់ទិដ្ឋភាពសេដ្ឋកិច្ច ដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាដោយជួយសម្របសម្រួលកិច្ចការហិរញ្ញវត្ថុប្រចាំថ្ងៃ ចាប់ពីប្រតិបត្តិការផ្ទាល់ខ្លួន រហូតដល់លំហូរការងារដ៏ស្មុគស្មាញរបស់សាជីវកម្ម តាមរយៈបទពិសោធអ្នកប្រើប្រាស់សម័យថ្មី និងសមត្ថភាពក្នុងការពិនិត្យមើលគណនីបានភ្លាមៗតាមពេលវេលាជាក់ស្តែង (Real-time)។
ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ សេវាធនាគារតាមអ៊ីនធឺណិត (iBanking Service) នេះនឹងដើរតួនាទីជំនួសឱ្យដំណោះស្រាយទូទៅដូចៗគ្នា ដោយជំនួសមកវិញនូវមុខងារ ទៅតាមតម្រូវការក្រុមគោលដៅនីមួយៗ។ សម្រាប់បុគ្គលទូទៅ និងម្ចាស់អាជីវកម្មធុនតូចបំផុត តូច និងមធ្យម (MSMEs) ប្រព័ន្ធនេះផ្តល់នូវការគ្រប់គ្រងដ៏សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់គណនីផ្ទាល់ខ្លួន និងប្រតិបត្តិការប្រចាំថ្ងៃយ៉ាងឆាប់រហ័ស។ ដោយឡែក សម្រាប់សហគ្រាស និងក្រុមហ៊ុនសាជីវកម្មធំៗ សេវាធនាគារតាមអ៊ីនធឺណិតនេះមានសមត្ថភាពពង្រីកវិសាលភាពយ៉ាងរហ័សក្នុងការចាត់ចែងប្រតិបត្តិការដែលមានទំហំទឹកប្រាក់ធំៗ និងការអនុម័តដែលស្មុគស្មាញ ដោយអនុញ្ញាតឱ្យអាជីវកម្មនានា អាចកំណត់រចនាសម្ព័ន្ធលំហូរការងារអនុម័តច្រើនកម្រិត និងការចុះហត្ថលេខាដែលអាចកែប្រែបានទៅតាមតម្រូវការផ្ទៃក្នុងរបស់ខ្លួន។
សុវត្ថិភាព និងភាពបត់បែនក្នុងប្រតិបត្តិការ គឺជាចំណុចស្នូលនៃសេវាធនាគារតាមអ៊ីនធឺណិតថ្មីនេះ។ ក្នុងការការពារប្រតិបត្តិការដែលមានចំនួនទឹកប្រាក់ច្រើន និងទិន្នន័យហិរញ្ញវត្ថុសំខាន់ៗ ធនាគារបានដាក់ឱ្យអនុវត្តប្រព័ន្ធសុវត្ថិភាពកម្រិតសហគ្រាស ដែលការពារដោយប្រព័ន្ធSoft Token ដំណើរការដោយស្វ័យប្រវត្តិ ដើម្បីបង្កើតលេខកូដសម្ងាត់ប្រើប្រាស់បានតែម្តងគត់ (One-time PIN)។ ប្រព័ន្ធការពារច្រើនដំណាក់កាលនេះ ធានាបាននូវការផ្ទេរប្រាក់ និងការទូទាត់ជូនអ្នកផ្គត់ផ្គង់ប្រកបដោយសុវត្ថិភាពខ្ពស់ រួមជាមួយប្រព័ន្ធផ្តល់ដំណឹងភ្លាមៗ(Real-time alerts) ជូនដល់អ្នកប្រើប្រាស់ផ្ទាល់។ លើសពីនេះទៀត សេវាធនាគារតាមអ៊ីនធឺណិត (iBanking Service) ក៏ដើរតួជាមជ្ឈមណ្ឌលបញ្ជាឌីជីថល ដែលជួយកាត់បន្ថយការងាររដ្ឋបាលបែបប្រពៃណី តាមរយៈការប្រមូលផ្តុំមុខងារចាត់ចែងបើកប្រាក់បៀវត្សរ៍ក្នុងចំនួនច្រើន ការទូទាត់ទៅឱ្យដៃគូអាជីវកម្មទាំងក្នុងស្រុក និងអន្តរជាតិ ព្រមទាំងការតាមដានលំហូរសាច់ប្រាក់តាមពេលវេលាជាក់ស្តែង។
ការដាក់ឱ្យដំណើរការសេវាធនាគារតាមអ៊ីនធឺណិតនេះ គឺជាជំហានដ៏សំខាន់មួយនៅក្នុងយុទ្ធសាស្ត្របរិវត្តកម្មឌីជីថលរយៈពេលវែងរបស់ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ក្នុងការបន្តពង្រីកវត្តមានឌីជីថលរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការហិរញ្ញវត្ថុដែលកំពុងវិវឌ្ឍឥតឈប់ឈរ។ ផ្អែកលើទិសដៅទៅថ្ងៃអនាគត ផែនការស្នូលផ្នែកឌីជីថលដ៏សំខាន់របស់ធនាគារ រួមបញ្ចូលទាំងការធ្វើបច្ចុប្បន្នភាពនានា លើប្រព័ន្ធធនាគារតាមទូរសព្ទដៃពេលខាងមុខឆាប់ៗនេះ និងផលិតផលបណ្ណជាមួយការច្នៃប្រឌិតថ្មីៗបន្ថែមទៀត។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ
អំពីធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក៖
បច្ចុប្បន្ននេះ ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ដែលជាបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងរបស់ក្រុមហ៊ុន SBI Holdings, Inc. នៃប្រទេសជប៉ុន បានបង្ហាញពីការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយមានទ្រព្យសកម្មសរុបកើនលើស ១,១២ ប៊ីលានដុល្លារអាមេរិក និងមានបណ្តាញសាខាយ៉ាងទូលំទូលាយចំនួន ៥១ សាខានៅទូទាំងប្រទេស។ យុទ្ធសាស្ត្រចម្បងរបស់ធនាគារ គឺការរួមបញ្ចូលគ្នាយ៉ាងមានប្រសិទ្ធភាពនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ជាមួយនឹងសមត្ថភាពធនាគារឌីជីថលឈានមុខគេ ដើម្បីផ្តល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ជូនដល់អតិថិជនអាជីវកម្ម ក៏ដូចជាអ្នកប្រើប្រាស់ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុពេញលេញក្នុងសកម្មភាពសេដ្ឋកិច្ចរបស់ពួកគេ។