SBI Remit គឺជាក្រុមហ៊ុនដែលផ្តល់សេវាផ្ទេរប្រាក់អន្តរជាតិ ដែលផ្តល់ដំណោះស្រាយផ្ទេរប្រាក់ ដោយប្រើប្រព័ន្ធ Ripple ដែលជាប្រព័ន្ធទូទាត់ និងប្តូរប្រាក់តាមពេលវេលាជាក់ស្តែង (Real-Time Gross Settlement System) និងជាបណ្តាញផ្ទេរប្រាក់។ ប្រព័ន្ធនេះត្រូវបានបញ្ជូនចេញដោយប្រើប្រាស់បច្ចេកវិទ្យា Blockchain ដើម្បីធានាថា ប្រតិបត្តិការហិរញ្ញវត្ថុមានលក្ខណៈសកល សុវត្ថិភាព រហ័ស និងកម្រៃសេវាទាប។
ក្រុមហ៊ុនត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១០ ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងតូក្យូ ប្រទេសជប៉ុន និងមានភាគទុនពី ក្រុមហ៊ុន SBI Holding Group និង Ripple Labs Inc. ដែលមានទីតាំងនៅប្រទេសជប៉ុន។
ជាមួយសេវា SBI Remit លោកអ្នកអាចទទួលបានបទពិសោធនៃការផ្ទេរប្រាក់ដែលមានសុវត្ថិភាព ងាយស្រួល និងរហ័ស ជាមួយនឹងកម្រៃសេវាទាប។ ទឹកប្រាក់របស់លោកអ្នកនឹងត្រូវផ្ទេរដោយផ្ទាល់ទៅគណនីធនាគារផល ក្នុងពេលវេលាជាក់ស្តែង នៅពេលដែលលេខគណនី និងឈ្មោះត្រូវគ្នា។
បច្ចុប្បន្ន សេវាទទួលប្រាក់ចូលពីប្រទេសជប៉ុនមកកម្ពុជា តាមរយៈ SBI Remit អាចអនុវត្តបានសម្រាប់៖
អ្នកទទួលផលជាអតិថិជនរបស់ SBI Bank (Cambodia) ឬ
អ្នកទទួលផលជាអតិថិជនរបស់ធនាគារក្នុងស្រុកផ្សេងទៀត
សម្គាល់៖
ប្រតិបត្តិការនឹងបញ្ជូនតាមរយៈ API ពី ប្រព័ន្ធRipple ទៅកាន់ប្រព័ន្ធ Core Banking System
ប្រតិបត្តិការនឹងដំណើរការតាមរយៈ API ពី ប្រព័ន្ធRipple ទៅកាន់ប្រព័ន្ធ Bakong
មានផ្នែកបំរើអតិថិជនជាច្រើនភាសា រួមទាំងភាសាខ្មែរ ដែលបានផ្តល់ភាពងាយស្រួលយ៉ាងខ្លាំងសម្រាប់បងប្អូនពលករ ឬនិស្សិតខ្មែរនៅជប៉ុន។
រូបិយប័ណ្ណ | ចំនួនទឹកប្រាក់ | កម្រៃសេវា |
|---|---|---|
ដុល្លារ | ≤១០,០០០.០០ សម្រាប់បុគ្គល (ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ) ≤ ៥០,០០០.០០ សម្រាប់ស្ថាប័ន/ក្រុមហ៊ុន (ក្នុងមួយប្រតិបត្តិការ និងក្នុងមួយថ្ងៃ) | ឥតគិតថ្លៃ |
កំណត់ចំណាំ៖ លក្ខខណ្ឌ និងតម្លៃសេវាខាងលើ អាចមានការផ្លាស់ប្តូរតាមការសម្រេចរបស់ធនាគារ។
ជាធម្មតា ប្រតិបត្តិការនេះដំណើរការតាមប្រព័ន្ធ API និងជាប្រតិបត្តិការពេលវេលាជាក់ស្តែង (Real Time)។ ប្រព័ន្ធនឹងបញ្ចូលប្រាក់ទៅគណនីដោយស្វ័យប្រវត្តិ នៅពេលដែលលេខគណនី និងឈ្មោះត្រូវគ្នា។
អ្នកផ្ទេរប្រាក់អាចធ្វើប្រតិបត្តិការតាមរយៈកម្មវិធី SBI Remit App នៅប្រទេសជប៉ុន ហើយបំពេញព័ត៌មានចាំបាច់។
ឬអាចអញ្ជើញទៅកាន់សាខាធនាគារដែលនៅជិតបំផុត ដើម្បីបំពេញព័ត៌មានចាំបាច់ក្នុងកម្មវិធី SBI Remit App។
ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក បានទំនាក់ទំនងជាមួយ SBI Remit ដែលផ្តល់សេវាផ្ទេរប្រាក់រហ័សពីប្រទេសជប៉ុន សម្រាប់បុគ្គល និងក្រុមហ៊ុន តាមរយៈប្រព័ន្ធ API រវាង Ripple និង Core Banking System។
លោកអ្នកអាចត្រូវផ្តល់ព័ត៌មានចាំបាច់ទៅកាន់អ្នកផ្ញើប្រាក់ ដើម្បីទទួលប្រាក់ពីក្រៅប្រទេស ដូចខាងក្រោម៖
គណនីអ្នកទទួល: លេខគណនីរបស់លោកអ្នក
ឈ្មោះអ្នកទទួល: ឈ្មោះដែលបានចុះក្នុង ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក
អាសយដ្ឋានអ្នកទទួល: អាសយដ្ឋានរបស់លោកអ្នក
ឈ្មោះធនាគារអ្នកទទួល: ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ឬធនាគារក្នុងស្រុកផ្សេងទៀត
លេខកូដ Swift/BIC របស់ធនាគារអ្នកទទួល: SBHRKHPP ឬ Swift Code របស់ធនាគារផ្សេង
គោលបំណងនៃការផ្ទេរ : ព័ត៌មានលម្អិតនៃការផ្ទេរ
ចំនួនទឹកប្រាក់: ចំនួនទឹកប្រាក់ផ្ទេរ
លក្ខខណ្ឌផ្សេងៗអាចផ្លាស់ប្តូរតាមការសម្រេចចិត្តរបស់ធនាគារដោយគ្មានការជូនដំណឹងជាមុនដល់អតិថិជនឡើយ។