🇯🇵✈️ និយាយថា “Konnichiwa” ទៅកាន់ដំណើរកម្សាន្តបន្ទាប់របស់អ្នក!
ត្រៀមខ្លួនទៅលេង ប្រទេសជប៉ុន ជាមួយបណ្ណវីសា ធនាគារ អេស ប៊ី អាយ! 🇯🇵💳
ចាប់ពីថ្ងៃនេះ រាល់ការចំណាយប្រចាំថ្ងៃរបស់អ្នកជាមួយ បណ្ណវីសា ធនាគារ អេស ប៊ី អាយ អាចផ្តល់ឱកាសឱ្យអ្នកឈ្នះកញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន!
💳 រាល់ប្រតិបត្តិការចំណាយចាប់ពី ៣ ដុល្លារអាមេរិកឡើងទៅ ទទួលបាន ឱកាសឈ្នះចំនួន ១ដង! ប្រើកាន់តែច្រើន ឱកាសឈ្នះកាន់តែច្រើន!
🎁 អ្នកឈ្នះចនួន ៥នាក់ នឹងទទួលបានកញ្ចប់ដំណើរកម្សាន្តទៅកាន់ ប្រទេសជប៉ុន 🇯🇵✈️
📅 កម្មវិធីនេះចាប់ផ្តើមពី ថ្ងៃទី១ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
🎊 ការជ្រើសរើសអ្នកឈ្នះនឹងធ្វើឡើងដោយស្វ័យប្រវត្តិ និងប្រកបដោយតម្លាភាពនៅ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ ហើយផ្សាយផ្ទាល់លើ Facebook ផ្លូវការរបស់ SBI Bank Cambodia។
👉👉 កុំឱ្យឱកាសនេះកន្លងផុតទៅ!
ប្រើបណ្ណវីសាធនាគារ អេស ប៊ី អាយ សម្រាប់រាល់ការចំណាយរបស់អ្នក! ហើយដំណើរកម្សាន្តបន្ទាប់របស់អ្នកអាចជាប្រទេសជប៉ុន!
លក្ខខណ្ឌនៃកម្មវិធីប្រូម៉ូសិន៖
១. រយៈពេលនៃកម្មវិធីប្រូម៉ូសិន
- កម្មវិធីនេះចាប់ផ្តើមពី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦ ដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
២. លក្ខខណ្ឌនៃការចូលរួម
- អតិថិជនដែលមានសិទ្ធិ៖អនុញ្ញាតសម្រាប់អតិថិជនដែលកាន់បណ្ណវីសាតាមធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក ទាំងអស់ រួមបញ្ចូលទាំងបណ្ណវីសាពហុរូបិយប័ណ្ណ ។
- អ្នកដែលមិនមានសិទ្ធិចូលរួម៖បុគ្គលិកទាំងអស់របស់ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក មិនសិទ្ធិចូលរួមក្នុងកម្មវិធីប្រូម៉ូសិននេះឡើយ។
៣. លក្ខខណ្ឌទទួលបានឱកាសឈ្នះកញ្ចប់ដំណើរកម្សាន្ត
- រាល់ការចំណាយ ឬ ទូទាត់ដែលមានទឹកប្រាក់ចាប់ពី ៣ ដុល្លារអាមេរិក ឡើងទៅ ក្នុងមួយប្រតិបត្តិការ តាមរយៈ បណ្ណវីសាណាមួយរបស់ធនាគារ អេស ប៊ី អាយ អតិថិជននឹងទទួលបានឱកាសចំនួន ១ ដោយស្វ័យប្រវត្តិ។ ការធ្វើប្រតិបត្តិការកាន់តែច្រើន នឹងទទួលបានឱកាសឈ្នះដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុនកាន់តែខ្ពស់។
- ប្រតិបត្តិការដែលត្រូវបានរាប់បញ្ចូល ត្រូវតែជាប្រតិបត្តិការដែលបានទូទាត់ជោគជ័យ ក្នុងអំឡុងពេលប្រូម៉ូសិនប៉ុណ្ណោះ។
៤. រង្វាន់
- កញ្ចប់ដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុនដ៏អស្ចារ្យ ចំនួន ៥ រង្វាន់ សម្រាប់អ្នកឈ្នះចំនួន ៥ នាក់។
៥. ការជ្រើសរើសអ្នកឈ្នះ និងការប្រកាសរង្វាន់
- អ្នកឈ្នះនឹងត្រូវបានជ្រើសរើសដោយស្វ័យប្រវត្តិប្រកបដោយតម្លាភាព។
- ការចាប់រង្វាន់នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៧ (រក្សាសិទ្ធិក្នុងការកែប្រែក្នុងករណីចាំបាច់)។
- កម្មវិធីចាប់រង្វាន់នេះ នឹងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ធនាគារ SBI Bank Cambodia ។
៦. លក្ខខណ្ឌទូទៅ
- ប្រតិបត្តិការដែលបានលុបចោល មិនបានសម្រេច ឬ ត្រូវបានបង្វិលសងប្រាក់វិញ នឹងមិនត្រូវបានរាប់បញ្ចូលជាឱកាសក្នុងការចាប់រង្វាន់ឡើយ។
- រង្វាន់មិនអាចផ្ទេរកម្មសិទ្ធិទៅឱ្យតតិយជន និងមិនអាចប្តូរជាសាច់ប្រាក់ ឬរង្វាន់ផ្សេងៗបានទេ។
- ធនាគារ អេស ប៊ី អាយ (ខេមបូឌា) ម.ក រក្សាសិទ្ធិក្នុងការកែប្រែលក្ខខណ្ឌនានាដោយមិនចាំបាច់ជូនដំណឹងជាមុន។
➡️ ព័ត៌មានបន្ថែមៈ
📞 Tel: (+855)23 980 888 / 093 671 111