ការផ្តល់ជូនពិសេសក្នុងរដូវបុណ្យភ្ជុំបិណ្ឌ!
ផ្ទេរប្រាក់ពីជប៉ុនមកកម្ពុជា មកកាន់ធនាគារ អេស ប៊ី អាយ តាមរយៈប្រព័ន្ធ SBI Remit ឥឡូវនេះ មនុស្សជាទីស្រលាញ់របស់អ្នកនឹងទទួលបានប្រាក់រង្វាន់បន្ថែមរហូតដល់ $15!
ប្រញាប់ឡើង! ការផ្តល់ជូនពិសេសនេះចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។
ធ្វើឱ្យរដូវកាលបុណ្យភ្ជុំបិណ្ឌនេះ កាន់តែមានន័យ! ទោះបីជានៅឆ្ងាយពីស្រុកកំណើត ក៏លោកអ្នកនៅតែអាចផ្ញើក្តីស្រឡាញ់ ការគាំទ្រជូនដល់ ឪពុកម្តាយ និងក្រុមគ្រួសារបានយ៉ាងងាយស្រួល!
លក្ខខណ្ឌ និងសិទ្ធិចូលរួម៖
- អ្នកទទួលត្រូវតែមានគណនីសន្សំជាមួយធនាគារ អេស ប៊ី អាយ ជាចាំបាច់។
- ទឹកប្រាក់ត្រូវតែបានមកពីការផ្ទេរពិអ្នកផ្ញើតាម SBI Remit ហើយត្រូវបានបញ្ចូលដោយផ្ទាល់ទៅក្នុងគណនីធនាគារ អេស ប៊ី អាយ របស់អ្នកទទួល។
- ទឹកប្រាក់ដែលទទួលបានតាមរយៈធនាគារផ្សេងទៀត ឬត្រូវបានផ្ទេរឆ្លងកាត់គណនីផ្សេងទៀត នឹងមិនមានសិទ្ធិទទួលបានរង្វាន់ជាទឹកប្រាក់បន្ថែមនោះទេ។
- ការផ្តល់ជូននេះមានសម្រាប់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ លុះត្រាតែមានការជូនដំណឹងបន្ថែមទៀតពីធនាគារ អេស ប៊ី អាយ។
- រង្វាន់នេះអនុវត្តបាន សម្រាប់ប្រតិបត្តិការជោគជ័យនីមួយៗ ហើយមានសុពលភាពនៅក្នុងអំឡុងពេលនៃកម្មវិធីប្រូម៉ូសិននេះប៉ុណ្ណោះ។
- ចំនួនទឹកប្រាក់រង្វាន់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អ្នកទទួលផល ក្នុងរយៈពេល 24ម៉ោងនៃធ្វើការ (T+1) បន្ទាប់ពីប្រតិបត្តិការជោគជ័យ ដោយអាស្រ័យលើប្រព័ន្ធ និងនីតិវិធីដំណើរការរបស់ធនាគារទទួល។
ចំនួនប្រាក់រង្វាន់
ចំនួនប្រាក់រង្វាន់អាស្រ័យទៅលើទំហំនៃប្រាក់ផ្ទេរដែលទទួលបាន។តម្លៃប្រហាក់ប្រហែលគិតជាយ៉េនត្រូវបានបង្ហាញសម្រាប់ការយោង៖
| កម្រិត | ចំនួនប្រាក់ផ្ទេរ (ដុល្លារ) | ចំនួនប្រាក់ផ្ទេរ (យ៉េន ប្រហាក់ប្រហែល) | ប្រាក់រង្វាន់ (ដុល្លារ) |
| កម្រិតទី១ | US$400 – US$999.99 | ¥62,400 – ¥155,800 | US$2 |
| កម្រិតទី២ | US$1,000 – US$1,499.99 | ¥156,000 – ¥233,800 | US$4 |
| កម្រិតទី៣ | US$1,500 – US$2,499.99 | ¥234,000 – ¥389,800 | US$8 |
| កម្រិតទី៤ | US$2,500+ | ¥390,000+ | US$15 |
ចំនួនប្រាក់គិតជាយ៉េនគឺជាតម្លៃប្រហាក់ប្រហែល (អត្រាប្តូរប្រាក់យោង ≈ ¥156 ក្នុងមួយដុល្លារអាមេរិក) សម្រាប់គោលបំណងបង្ហាញប៉ុណ្ណោះ។ អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារនៅពេលបញ្ចូលប្រាក់ នឹងត្រូវយកមកអនុវត្តជាធរមាន។
របៀបដំណើរការ
- ប្រាក់រង្វាន់នឹងត្រូវបានបញ្ចូលទៅក្នុងគណនីរបស់អ្នកទទួលដោយស្វ័យប្រវត្តិ — មិនចាំបាច់ដាក់ពាក្យស្នើសុំឡើយ។
- ការផ្តល់ជូននេះមានថវិកាសរុបមានកម្រិត ហើយអាចត្រូវបានបញ្ចប់មុនកាលកំណត់ ឬ ផ្លាស់ប្តូរដោយមិនចាំបាច់ជូនដំណឹងជាមុន។
- ធនាគារ ធនាគារ អេស ប៊ី អាយ អាចត្រួតពិនិត្យប្រតិបត្តិការនានា ហើយអាចផ្អាក ឬដកហូតប្រាក់រង្វាន់វិញ ប្រសិនបើមានសញ្ញា នៃការរំលោភបំពានលើលក្ខខណ្ឌនេះ។
ចំណុចសំខាន់ៗផ្សេងទៀត
- អ្នកផ្ញើប្រាក់ត្រូវតែបានចុះឈ្មោះប្រើប្រាស់កម្មវិធី SBI Remit App ជាមុនសិន។
- អ្នកផ្ញើប្រាក់ត្រូវតែគោរពតាមគោលការណ៍ លក្ខខណ្ឌ និងតម្រូវការនានារបស់ SBI Remit ពាក់ព័ន្ធនឹងសេវាផ្ទេរប្រាក់។
- ធនាគារ ធនាគារ អេស ប៊ី អាយ អាចផ្លាស់ប្តូរ ផ្អាក ឬបញ្ចប់ការផ្តល់ជូននេះនៅពេលណាមួយ។
- រាល់ពន្ធណាមួយ លើប្រាក់រង្វាន់ គឺជាទំនួលខុសត្រូវរបស់អ្នកទទួល។
- ព័ត៌មានរបស់អ្នកទទួល នឹងត្រូវបានប្រើប្រាស់ស្របតាមគោលការណ៍ភាពឯកជនរបស់ធនាគារ ធនាគារ អេស ប៊ី អាយ។
- ព័ត៌មានរបស់អ្នកទទួលប្រាក់នឹងត្រូវបានគ្រប់គ្រង និងរក្សាទុកស្របតាមគោលការណ៍ឯកជនភាពរបស់ ធនាគារ អេស ប៊ី អាយ។
- ប្រតិបត្តិការនេះស្ថិតក្រោមតម្រូវការនៃការស្គាល់អត្តសញ្ញាណអតិថិជន (KYC) និងការត្រួតពិនិត្យប្រឆាំងការសម្អាតប្រាក់ និងទណ្ឌកម្ម (AML/Sanctions Screening) ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។
***ធនាគារសូមរក្សាសិទ្ធិក្នុងការកែប្រែ ឬផ្លាស់ប្តូរលក្ខខណ្ឌនានា ដោយពុំចាំបាច់ផ្តល់ដំណឹងជាមុនឡើយ។