🌏✈️ ផ្ញើលុយទៅកាន់ ប្រទេសចិន និងវៀតណាម កាន់តែចំណេញជាមួយ MoneyGram!

ទទួលបានការបញ្ចុះតម្លៃថ្លៃសេវាផ្ញើប្រាក់ ដោយចំណាយត្រឹមតែ 3 ដុល្លារ ប៉ុណ្ណោះ សម្រាប់ការផ្ទេរទៅកាន់ប្រទេសចិន និងវៀតណាម។

✅ រហ័ស
✅ សុវត្ថិភាព
✅ ងាយស្រួល
✅ តម្លៃសន្សំសំចៃ

📅 ផ្តល់ជូនរហូតដល់ថ្ងៃទី 31 ធ្នូ 2026
អញ្ជើញមកកាន់សាខាដែលនៅជិតលោកអ្នកបំផុតដើម្បីទទួលបានប្រូម៉ូសិនពិសេសនេះថ្ងៃនេះ!

➡️ សម្រាប់ព័ត៌មានបន្ថែម
📞 023 980 888 | 093 671 111

លក្ខខណ្ឌ និងបទប្បញ្ញត្តិ

១. រយៈពេលយុទ្ធនាការ
១.១ យុទ្ធនាការនេះមានសុពលភាពចាប់ពីថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២៦ ដល់ថ្ងៃទី ៣១ ខែធ្នូ  ឆ្នាំ២០២៦

២. លក្ខខណ្ឌសិទ្ធិទទួល
២.១​ យុទ្ធនាការនេះផ្តល់ជូនសម្រាប់តែអតិថិជនដែលមានគណនីសកម្មជាមួយធនាគារប៉ុណ្ណោះ។
២.២ ប្រតិបត្តិការផ្ញើប្រាក់ត្រូវធ្វើតាមរយៈសេវា MoneyGram នៅធនាគារដោយកាត់ទឹកប្រាក់ដោយផ្ទាល់ ពីគណនីរបស់អតិថិជន។២.៣ យុទ្ធនាការនេះអនុវត្តចំពោះតែប្រតិបត្តិការផ្ញើប្រាក់ទៅកាន់ ប្រទេសវៀតណាម និង ប្រទេសចិន ប៉ុណ្ណោះ។ យុទ្ធនាការនេះមិនអនុវត្តចំពោះប្រតិបត្តិការទទួលប្រាក់ ឬការផ្ញើ ប្រាក់ទៅប្រទេសផ្សេងទៀតឡើយ។

៣. កម្រៃសេវា
៣.១ អតិថិជននឹងត្រូវគិតកម្រៃសេវាថេរ ៣ ដុល្លារ ក្នុងមួយប្រតិបត្តិការ សម្រាប់ទំហំទឹកប្រាក់ផ្ញើរហូតដល់ ១០,០០០ដុល្លារ ទោះបីអ្នកទទួលទទួលជាសាច់ប្រាក់ ឬចូលគណនីធនាគារក៏ដោយដូចមានក្នុងតារាងខាងក្រោម៖

ល.រ

ប្រទេសទទួល

ទំហំទឹកប្រាក់ផ្ញើ (ដុល្លារ)

ទទួលជាសាច់ប្រាក់

ចូលគណនីធនាគារ

១

ប្រទេសចិន

០.០១ – ១០,០០០.០០

៣ ដុល្លារ

៣ ដុល្លារ

២

ប្រទេសវៀតណាម

០.០១ – ១០,០០០.០០

៣ ដុល្លារ

៣ ដុល្លារ


៣.២ ប្រតិបត្តិការដែលមានទំហំលើសពី ១០,០០០ ដុល្លារ នឹងត្រូវគិតកម្រៃសេវាតាមតារាងកម្រៃ សេវាស្តង់ដាររបស់ធនាគារ។
៣.៣ អត្រាប្តូរប្រាក់ (ប្រសិនបើមាន) នឹងអនុវត្តតាមអត្រាជាធរមាន នៅពេលធ្វើប្រតិបត្តិការ។

៤. ការអនុលោមភាព
៤.១ ធនាគាររក្សាសិទ្ធិក្នុងការបដិសេធ ផ្អាក ឬលុបចោលប្រតិបត្តិការណាមួយ ដែលសង្ស័យថាពាក់ព័ន្ធ នឹងការក្លែងបន្លំ ឬមិនអនុលោមតាមច្បាប់និងបទប្បញ្ញត្តិជាធរមានដោយមិនចាំបាច់ ជូនដំណឹង ជាមុន។

៥. លក្ខខណ្ឌទូទៅ

៥.១ ការចូលរួមក្នុងយុទ្ធនាការនេះ ត្រូវចាត់ទុកថាអតិថិជនបានអាន យល់ និងយល់ព្រមលើលក្ខខណ្ឌ និងបទប្បញ្ញត្តិទាំងអស់នេះ។៥.២ ធនាគាររក្សាសិទ្ធិក្នុងការកែប្រែ ផ្អាក ឬបញ្ចប់យុទ្ធនាការនេះ ដោយជូនដំណឹងជាមុនតាមរយៈបណ្តាញទំនាក់ទំនងផ្លូវការរបស់ធនាគារ។
៥.៣ លក្ខខណ្ឌ និងបទប្បញ្ញត្តិទូទៅរបស់ធនាគារ និងរបស់ MoneyGram នៅតែមានអានុភាពអនុវត្ត។
៥.៤ ក្នុងករណីមានវិវាទ ការសម្រេចរបស់ធនាគារជាការសម្រេចចុងក្រោយ។ លក្ខខណ្ឌ និងបទប្បញ្ញត្តិនេះស្ថិតនៅក្រោមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
៥.៥ ក្នុងករណីមានភាពខុសគ្នារវាងអត្ថបទភាសាខ្មែរ និងភាសាអង់គ្លេស អត្ថបទភាសាខ្មែរត្រូវយកជាគោល។